សាកល្បងមើលថាតើ កុំព្យូទ័រមាន Keylogger ឬទេ
Keylogger ជាកម្មវិធីមួយប្រភេទដែលធ្វើការ Run នៅលើ Background ដែលជាហេតុធ្វើឱ្យយើងមិនអាចដឹងបានថា តើកម្មវិធីមួយជា Keylogger ដែរ ឬអត់? តែឥឡូវ សូមសាកល្បងជាមួយខ្ញុំ ក្នុងការស្វែងរកថា តើកុំព្យូទ័រយើងមាន KeyLogger ឬមិនមាន? ដំបូងត្រូវទាញយក ឯកសារមួយឈ្មោះ TCPView ចំពោះលទ្ធិផលនៃការធ្វើតែស្ត លើកម្មវិធីសូមចុចទីនេះ (ដើម្បីឱ្យទុកចិត្ត)។
ប្រសិនបើ មាន Keylogger ដែលកំពុងតែដំណើរការនៅលើ background វានឹងបង្ហាញនៅក្នុងប្រអប់ ហើយវានឹងបង្ហាញពណ៌ដូចខាងក្រោម លោកអ្នកគ្រាន់តែចុចម៉ៅស្តាំលើវាហើយយកពាក្យ End Process ជាការស្រេច។

ចំនាំ៖
- គន្លឹះនេះ ត្រូវបានអនុវត្តក្នុង Virtual Machine បានជោគជ័យ
- រាល់កម្មវិធីទាំងអស់ ដែលនៅក្នុងគេហទំព័រនេះ គឺត្រូវបាន ធ្វើតែស្តអំពីកម្មវិធីកំចាត់មេរោគជាច្រើន។
- កាលណា Process មួយជារបស់ Keylogger វាតែងតែបង្ហាញ ពណ៌ដូចខាងលើលើ process ដដែលៗ ជាពិសេស នៅពេលដែលលោកអ្នកចុច Key
- គន្លឹះនេះអនុវត្តបានលុះត្រាតែកុំព្យូទ័រមានភ្ជាប់បញ្តាញ Internet ហើយវាទទួលបានជោគជ័យ ឬអត់អាស្រ័យលើអ្នកប្រើប្រាស់។
2 Comments
Post a comment




អរគុណសម្រាប់អត្ថបទដ៏ល្អមួយនេះ។ សុំសួរមួយ បើតាមបទពិសោធន៍បង តើកម្មវិធីកម្ចាត់មេរោគមួយណាដែលមានសមត្ថភាពចាប់ keylogger (email, process,…) ឬក៏បានត្រឹមតែធ្វើដោយខ្លួនឯងទេ បង? អរគុណ
បើតាមបទពិសោធន៍ របស់ខ្ញុំនិងអ្វីដែលខ្ញុំដឹង ខ្ញុំមិនដែលទុកចិត្តលើ Anti-Virus ណាមួយឱ្យប្រាកដឡើយ។ ព្រោះគេអាចធ្វើឱ្យមេរោគ, Trojan ឬ Keylogger ដែលកម្មវិធីកំចាត់មេរោគមិនអាចចាប់បាន។